Tuesday, August 28, 2012

ការ​ប្រឡង​អាហារូបករណ៍​សិស្ស​ និស្សិត​ក្រីក្រ​របស់សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នៅ​សាខាសាកល​វិទ្យាល័យ​គ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម

កំពង់ចាមកាលពី ថ្ងៃទី២៦ខែសីហាឆ្នាំ២០១២ សាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម  មានរៀបចំការប្រឡង អាហារូបករណ៍ ដែលជម្រើសសុទ្ធតែសិស្សពូកែ ដែលមាន ចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ១០ ពីគ្រប់មហាវិទ្យាល័យ ខេត្តកំពង់ចាម ។
លោក ម៉ៅ ឌុង នាយកសាខាប្រចាំសាខាសាកលវិទ្យាល័យ(UME) ខេត្តកំពង់ចាម បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដឹងថា ខាងសាលាបានទទួលនិស្សិត ឱ្យចូលរៀនសរុបចំនួន២៣៧៣នាក់ ក្នុងនោះ និស្សិតដែលកំពុងសិក្សា សរុប១០២៩នាក់ និងនិស្សិតដែលបានបញ្ចប់ ការសិក្សា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ  និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួនសរុប ១៣៣៨នាក់ ស្រី ៤០៩នាក់ ។
លោកបានមានប្រសាសន៍ ឲ្យដឹងទៀតថា ដើម្បីចូលរួមកាត់ បន្ថយភាពក្រីក្រ កន្លងមកសាកលវិទ្យាល័យ ក៏បានផ្តល់អាហារូបករណ៍ ដល់និស្សិតដែលមានជីវភាព ក្រីក្រនិងនិស្សិតដែលរៀនពូកែ និងមន្ត្រីរាជការ ចំនួនសរុប៣១៩នាក់ ក្នុងនោះមានអាហារូករណ៍តាមរយ:ថ្នាក់ដឹកនាំ អាហារូបករណ៍របស់អង្គការ HCP អូស្ត្រាលី និងអាហារូបករណ៍ របស់ក្រសួងអប់រំយុវជន និងកីឡា។
លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងសាខា សាកលវិទ្យាល័យប្រចាំខេត្តកំពង់ចាម បានមានប្រសាសាន៍ ឲ្យដឹងផងដែរថា ដោយទ្បែកចំពោះ ការប្រទ្បងជ្រើសរើស អាហាររូបករណ៍សម្រប់ ការសិក្សាឆ្នាំ២០១២-២០១៣នាឆ្នាំនេះដែលបានទទួលការ ឧបត្ថម្ភពីឥស្សរជនថ្នាក់ដឹកនាំ ផងនោះ ធ្វើឲ្យមាន បេក្ខជន កើនទ្បើង រហូតដល់ ១២០០នាក់ ដែលជ្រើសរើសចេញពីក្នុង ចំណោមសិស្សពូកែ.សិ្សក្រីក្រ និងនិស្សិត (UME) ខេត្តកំពង់ចាមទាំងអស់។ ហើយនិស្សិតទាំងអស់បានរៀនកុំព្យូទ័រ ធ្វើការសិក្សាស្រាវជ្រាវប្រើប្រាស់ប្រព័ន្ធ អិនធើណិត និងចូលរៀនក្លឹបភាសាអង់គ្លេសដែលបង្រៀន ដោយជនជាតិអាមេរិកផ្ទាល់នៅមជ្ឈមណ្ឌល សា្រវជា្រវេព័ត៌មាន អាមេរិកកាំង(American Corner ) ដែលគាំទ្រដោយស្ថានទូតអាមេរិកនៅសាកលវិទ្យាល័យ (UME) ខេត្តកំពង់ចាមនេះ។
លោក មួន វាសនាបានបន្តទៀតថា រីឯការប្រទ្បងអាហាររូបករណ៍បានប្រព្រឹត្តិទៅក្រោមការត្រួតពិនិត្យ ដ៏តឹងតែងនិងមានភាពសុក្រិត្យបំផុតរបស់ គណៈកម្មាការរៀបចំការប្រទ្បងអាហាររូបករណ៍ផងដែរ និងបានបញ្ចប់នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែលនោះ៕
www.dap-news.com
www.dap-news.com

No comments:

Post a Comment