អាហារូបករណ៍

ការប្រឡងជ្រើសរើសនិស្សិតអាហាររូបករណ៍សរុប ៤៩០ កន្លែង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអាហាររូបករណ៍របស់សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម


​​         សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាប ជូនដំណឹងដល់សាធារណជន មាតាបិតា និង សិស្សានុសិស្ស ដែលសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា ២០១១-២០១២ ទាំងអស់បានជ្រាបថាៈ សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម នឹងមានរៀបចំការរប្រទ្បង ជ្រើសរើសនិស្សិតអាហាររូបករណ៍ ១០០ភាគរយ សំរាប់រយះ ពេល ៤ ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២០០ កន្លែង និងអាហារូបករណ៍របស់សាខាសាកលវិទ្យាល័យក្រោមការឧបត្ថម្ភរបស់ដៃគូអភិវឌ្ឍន៏ ដែលមានចំនួន ២៩០ កន្លែងបន្ថែមទៀត។

         អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសិស្សានុសិស្សទាំងអស់មកទទួលពាក្យចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ និង ការប្រទ្បងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥-២៦ ខែសីហា ឆ្នាំ២០១២ នៅសាខា-សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិ លេខ ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បញ្ជាក់៖ ឈប់ទទួលពាក្យនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ៥:០០នាទីរសៀល។
               សូមភ្ជាប់មកជាមួយនូវរូបថត ៤x៦ ចំនួន ០២សន្លឹក។
                                                                                                កំពង់ចាម, ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១២
                                                                                                             ជ.ប្រធានគណៈគ្រប់គ្រង
                                                                                                                        នាយកសាខា
----------------------------------------------------------------------------------------------------------
មុខវិជ្ជា និងរយៈពេលប្រឡងអាហារូបករណ៍


ល.រ
មហាវិទ្យាល័យ
ជំនាញ
មុខវិជ្ជាប្រឡង
រយៈពេល
ផ្សេងៗ
គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
-គណនេយ្យ
-សីលធម៌ពលរដ្ឋ
-គណិតវិទ្យា
:៣០នាទី
:៣០នាទី

-គ្រប់គ្រង
-ធនាគារ
-ទីផ្សារ
សិល្បៈមនុស្សសាស្រ្ត និង ភាសាបរទេស
-ការបង្រៀន
-សីលធម៌ពលរដ្ឋ
-ភាសាអង់គ្លេស
:៣០នាទី
:៣០នាទី

-ការបកប្រែ
វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
-សរសេរកម្មវិធីនិងរចនាគេហទំព័រ
-រូបវិទ្យា
-គណិតវិទ្យា
:៣០នាទី
:៣០នាទី

-បណ្តាញណិតវើក
-គ្រប់គ្រងប្រព័ន្ធ
ព័ត៌មានវិទ្យា
នីតិសាស្រ្ត និងសេដ្ឋកិច្ច
-នីតិសាស្រ្ត
-សីលធម៌ពលរដ្ឋ
-ប្រវត្តិវិទ្យា
:៣០នាទី
:៣០នាទី

-សេដ្ឋកិច្ច
-សីលធម៌ពលរដ្ឋ
-គណិតវិទ្យា
:៣០នាទី
:៣០នាទី

កសិកម្ម និងអភិវឌ្ឍន៍ជនបទ
-ក្សេត្យសាស្រ្ត
-ជីវវិទ្យា
-គីមីវិទ្យា
:៣០នាទី
:៣០នាទី

-រុក្ខកម្ម
-ជលផល
-ស្ថាបត្យកម្ម

No comments:

Post a Comment