Friday, August 3, 2012

ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុ​សារ​ណៈ​យោគ​យល់​គ្នា​( MOU រវាងសកលវិទ្យាល័យ UME និងស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា


ការរៀបចំពិធីចុះហត្ថលេខាលើ អនុសារណៈយោគយល់គ្នា(MOU) រវាងលោក មួន វាសនា និងលោក សន ម៉ាខេនតូស
ការរៀបចំពិធីចុះហត្ថលេខាលើ អនុសារណៈយោគយល់គ្នា(MOU) រវាងលោក មួន វាសនា និងលោក សន ម៉ាខេនតូស

កំពង់ចាមៈកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅសាខាសាកលវិទ្យាល័យ UME ខេត្ត​កំពង់​ចាម​មាន​ពិធី​រៀប​ចំ​ចុះ​​ហត្ថលេខាលើ អនុសារណៈយោគយល់គ្នា(MOU) រវាងលោក មួន វាសនា ប្រធាន​គណៈ​គ្រប់គ្រង​សាខា​សាកល​​វិទ្យា​ល័យ​គ្រប់គ្រង ​និង​សេដ្ឋកិច្ច​  (UME) ខេត្ត​កំពង់​ចាម​ និង​លោក​ សន​ ម៉ា​ខេន​តូស​ ប្រធាន​ការិយា​ល័យ​កិច្ចការ​សាធារណៈនៃ​ស្ថាន​ទូត​អាមេរិក​ ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា។ លោក​ មៅ​ ឌុង​នាយក​សាខា​​សាកល​​វិទ្យា​ល័យ ​UME​ ខេត្ត​កំពង់​ចាម ​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថាចាប់​តាំង​ពី​ឆ្នាំ២០០៧​ មក​ដល់​​ឆ្នាំ​២០១២​នេះ ​សាខា​សាកល​វិទ្យាល័យ​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ស្ថាន​ទូត​អាមេរិ​ក​ ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌល​ព័ត៌​មាន​អាមេរិកាំង​បាន​ទទួល​លទ្ធផល​ដូចជាចំនួន​អ្នក​ចូល​ស្រាវ​ជ្រាវ​ក្នុង​បណ្ណា​ល័យ​សរុប​ ៤២៣៤៨​ នាក់​. ចំនួន​កម្ម​វិធី​វគ្គ​បណ្តុះ​បណ្តាល​បាន​អនុវត្ត​សរុប​ ៦៩​កម្មវិធី ​នឹង​អ្នក​ចូល​រួម​មួយ​ចំនួន​ទៀត។ ​​​​​កម្ម​វិធី​ ដែល​មាន​ជា​ប្រចាំ​ឆ្នាំ​គឺ ក្លឹប​បង្រៀន​​​ភាសា​អង់គ្លេស សម្ភារៈ​រូប​វន្ត​ ដែល​បំពាក់​នៅ​ក្នុង​បណ្ណាល័យ​មាន​ដូចជា​៖ ​សៀវ​ភៅ​រាប់​ពាន់​ក្បាល​ប្រព័ន្ធ​​ Internet​ កុំព្យូទ័រ​ ម៉ាស៊ីន​បោះពុម្ភ​CD ​​​ Projector​ & Screen TV​  នឹង​ឧប្ប​ករណ៍​សម្រាប់​ស្តាប់​រៀន​ភាសា​នឹង​មាន​សម្ភារៈ​ជា​ច្រើន​ទៀត ​សម្រាប់​ដំណើរការ​​ក្នុង​កម្ម​វិធី​ នឹង​​ការ​ប្រតិបត្តិ​ ក្នុង​បណ្ណាល័យ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​អស់​ថវិកាសរុប​ចំនួន​៥០,៣៣២.០០ដុល្លារ។
នៅក្នុងឧកាសនោះផងដែរលោកមួនវាសនា ប្រធាន​គណៈ​គ្រប់គ្រង​សាខា​សាកល​វិទ្យាល័យ​គ្រប់គ្រង​ និង​សេដ្ឋកិច្ច​ (UME)​ ខេត្ត​កំពង់​​ចាម​​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា​ នេះ​ជា​ការ​ចុះ​អនុសារណៈ​យោគ​យល់​គ្នា​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្នា​ ​ដំណាក់​កាល​ទី​២​​ សំរាប់​រយៈពេល​ ៥​ឆ្នាំ​ ពី​​២០១២-២០១៧​ បន្ត​ទៀត​ដែល​មាន​ថវិកា​សំរាប់​ដំណើរ​ ការ​​បន្ត​មជ្ឈមណ្ឌល​ធនធាន​ព័ត៌​មាន​អាមេ​រិ​​កាំង​ គឺ​ជា​បណ្ណាល័យ​សា​ធារណៈ​របស់​ស្ថាន​ទូត​អាមេរិក សាក​លវិទ្យា​ល័យ ​(UME)​ ខេត្ត​កំពង់​ចាម​ដើម្បី​ផ្តល់​ឱកាស​សម្រាប់​សិស្ស ​និសិ្សត​ មក​ពី​គ្រប់​មជ្ឈដ្ឋាន​ធ្វើ​កា​សិក្សា​​ស្រាវ​ជ្រាវ​​ និង​មាន​សមត្ថភាព​​ភាសា​​អង់​គ្លេស​​ប្រទ្បង​​យក​​អាហារ​​​រូប​ករណ៌​ទៅ​សិក្សា​ជាក់​ស្តែង​កន្លែ​ង​​មក​មាន​​និស្សិត​ចំនួន​៨​នាក់​ បាន​​​​​​​ទៅ​ធ្វើ​​ទស្សន​កិច្ច​​​​​​​សិក្សានៅសហរដ្ឋអាមេរិក​ នឹង​​ស្វែង​យល់​អំពី​វប្ប​ធម៌ ​អរិយធម៌​ របស់​ជនជាតិ​អាមេរិ​កាំង​។ ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​សិស្ស ​និស្សិត​ ខេត្ត​កំពង់​ចាម​ នឹងមា​ន​ឱកាស​ ប្រលង​ភាសា​អង់​គ្លេសបាន​ទៅ​ទស្សនៈ​កិច្ច​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​។
ការរៀបចំពិធីចុះហត្ថលេខាលើ អនុសារណៈយោគយល់គ្នា(MOU) រវាងលោក មួន វាសនា និងលោក សន ម៉ាខេនតូស
ការរៀបចំពិធីចុះហត្ថលេខាលើ អនុសារណៈយោគយល់គ្នា(MOU) រវាងលោក មួន វាសនា និងលោក សន ម៉ាខេនតូស
លោក សន ម៉ាខេនតូស ប្រធានការិយាល័យកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិក ប្រចាំ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា ​បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ​ការ​ធ្វើ​ជា​ដៃ​គូរ​ជា​មួយ​គ្នា​សម្រាប់​​បណ្ណា​ល័យ​​ស្ថាន​ទូត​អាមេរិក​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត​​​ លោ​ក​សង្ឈឹម​ថា​បណ្ណាល័យ​​នេះ​នឹង​នៅ​តែ​ជា​ប្រភព​ធន​ធាន​ព័ត៌មាន​សម្រាប់​អោយ​អ្នក​រស់​នៅ​ក្នុង​ខេត្ត​​កំពង់​ចាម​ នឹង​អ្នក​ដែល​មក​ទស្ស​នា​ខេត្ត​នេះ​មាន​ការ​យល់​ដឹង​ច្រើន​ថែម​ទៀត​ស្តី​ពី​សហរដ្ឋអាមេរិក​ ជា​ពិសេស​យុវជន​បាន​សិក្សា​​ និង​និយាយ​ភាសាអង់​គ្លេស​ជា​មួយ​គ្រូ​ជន​ជាតិ​អាមេរិក​ ៕

No comments:

Post a Comment