កំពង់ចាមៈ កាលពី
ថ្ងៃទី២៦ខែសីហាឆ្នាំ២០១២ សាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME)
ខេត្តកំពង់ចាម មានរៀបចំការប្រឡង អាហារូបករណ៍ ដែលជម្រើសសុទ្ធតែសិស្សពូកែ
ដែលមាន ចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ១០ ពីគ្រប់មហាវិទ្យាល័យ ខេត្តកំពង់ចាម ។
លោក ម៉ៅ ឌុង
នាយកសាខាប្រចាំសាខាសាកលវិទ្យាល័យ(UME) ខេត្តកំពង់ចាម បានឲ្យមជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិល ដឹងថា ខាងសាលាបានទទួលនិស្សិត ឱ្យចូលរៀនសរុបចំនួន២៣៧៣នាក់
ក្នុងនោះ និស្សិតដែលកំពុងសិក្សា សរុប១០២៩នាក់ និងនិស្សិតដែលបានបញ្ចប់
ការសិក្សា ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ
និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួនសរុប ១៣៣៨នាក់ ស្រី ៤០៩នាក់ ។
លោកបានមានប្រសាសន៍ ឲ្យដឹងទៀតថា ដើម្បីចូលរួមកាត់
បន្ថយភាពក្រីក្រ កន្លងមកសាកលវិទ្យាល័យ ក៏បានផ្តល់អាហារូបករណ៍
ដល់និស្សិតដែលមានជីវភាព ក្រីក្រនិងនិស្សិតដែលរៀនពូកែ និងមន្ត្រីរាជការ
ចំនួនសរុប៣១៩នាក់ ក្នុងនោះមានអាហារូករណ៍តាមរយ:ថ្នាក់ដឹកនាំ
អាហារូបករណ៍របស់អង្គការ HCP អូស្ត្រាលី និងអាហារូបករណ៍
របស់ក្រសួងអប់រំយុវជន និងកីឡា។
លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងសាខា
សាកលវិទ្យាល័យប្រចាំខេត្តកំពង់ចាម បានមានប្រសាសាន៍ ឲ្យដឹងផងដែរថា
ដោយទ្បែកចំពោះ ការប្រទ្បងជ្រើសរើស អាហាររូបករណ៍សម្រប់
ការសិក្សាឆ្នាំ២០១២-២០១៣នាឆ្នាំនេះដែលបានទទួលការ
ឧបត្ថម្ភពីឥស្សរជនថ្នាក់ដឹកនាំ ផងនោះ ធ្វើឲ្យមាន បេក្ខជន កើនទ្បើង រហូតដល់
១២០០នាក់ ដែលជ្រើសរើសចេញពីក្នុង ចំណោមសិស្សពូកែ.សិ្សក្រីក្រ និងនិស្សិត
(UME) ខេត្តកំពង់ចាមទាំងអស់។ ហើយនិស្សិតទាំងអស់បានរៀនកុំព្យូទ័រ
ធ្វើការសិក្សាស្រាវជ្រាវប្រើប្រាស់ប្រព័ន្ធ អិនធើណិត
និងចូលរៀនក្លឹបភាសាអង់គ្លេសដែលបង្រៀន ដោយជនជាតិអាមេរិកផ្ទាល់នៅមជ្ឈមណ្ឌល
សា្រវជា្រវេព័ត៌មាន អាមេរិកកាំង(American Corner )
ដែលគាំទ្រដោយស្ថានទូតអាមេរិកនៅសាកលវិទ្យាល័យ (UME) ខេត្តកំពង់ចាមនេះ។
លោក មួន វាសនាបានបន្តទៀតថា
រីឯការប្រទ្បងអាហាររូបករណ៍បានប្រព្រឹត្តិទៅក្រោមការត្រួតពិនិត្យ
ដ៏តឹងតែងនិងមានភាពសុក្រិត្យបំផុតរបស់
គណៈកម្មាការរៀបចំការប្រទ្បងអាហាររូបករណ៍ផងដែរ និងបានបញ្ចប់នៅវេលាម៉ោង
៥និង៣០នាទីល្ងាច ថ្ងៃដដែលនោះ៕
No comments:
Post a Comment