កំពង់ចាមៈកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅសាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាមមានពិធីរៀបចំចុះហត្ថលេខាលើ អនុសារណៈយោគយល់គ្នា(MOU) រវាងលោក មួន វាសនា ប្រធានគណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម និងលោក សន ម៉ាខេនតូស ប្រធានការិយាល័យកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក មៅ ឌុងនាយកសាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម បានថ្លែងក្នុងឱកាសនោះថាចាប់តាំងពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០១២នេះ សាខាសាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអាមេរិក ក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មានអាមេរិកាំងបានទទួលលទ្ធផលដូចជាចំនួនអ្នកចូលស្រាវជ្រាវក្នុងបណ្ណាល័យសរុប ៤២៣៤៨ នាក់. ចំនួនកម្មវិធីវគ្គបណ្តុះបណ្តាលបានអនុវត្តសរុប ៦៩កម្មវិធី នឹងអ្នកចូលរួមមួយចំនួនទៀត។ កម្មវិធី ដែលមានជាប្រចាំឆ្នាំគឺ ក្លឹបបង្រៀនភាសាអង់គ្លេស សម្ភារៈរូបវន្ត ដែលបំពាក់នៅក្នុងបណ្ណាល័យមានដូចជា៖ សៀវភៅរាប់ពាន់ក្បាលប្រព័ន្ធ Internet កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភCD Projector & Screen TV នឹងឧប្បករណ៍សម្រាប់ស្តាប់រៀនភាសានឹងមានសម្ភារៈជាច្រើនទៀត សម្រាប់ដំណើរការក្នុងកម្មវិធី នឹងការប្រតិបត្តិ ក្នុងបណ្ណាល័យសម្រាប់រយៈពេល៥ឆ្នាំកន្លងមកអស់ថវិកាសរុបចំនួន៥០,៣៣២.០០ដុល្លារ។
នៅក្នុងឧកាសនោះផងដែរលោកមួនវាសនា ប្រធានគណៈគ្រប់គ្រងសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាមបានថ្លែងឲ្យដឹងដែរថា នេះជាការចុះអនុសារណៈយោគយល់គ្នាធ្វើកិច្ចសហប្រតិបត្តិការគ្នា ដំណាក់កាលទី២ សំរាប់រយៈពេល ៥ឆ្នាំ ពី២០១២-២០១៧ បន្តទៀតដែលមានថវិកាសំរាប់ដំណើរ ការបន្តមជ្ឈមណ្ឌលធនធានព័ត៌មានអាមេរិកាំង គឺជាបណ្ណាល័យសាធារណៈរបស់ស្ថានទូតអាមេរិក សាកលវិទ្យាល័យ (UME) ខេត្តកំពង់ចាមដើម្បីផ្តល់ឱកាសសម្រាប់សិស្ស និសិ្សត មកពីគ្រប់មជ្ឈដ្ឋានធ្វើកាសិក្សាស្រាវជ្រាវ និងមានសមត្ថភាពភាសាអង់គ្លេសប្រទ្បងយកអាហាររូបករណ៌ទៅសិក្សាជាក់ស្តែងកន្លែងមកមាននិស្សិតចំនួន៨នាក់ បានទៅធ្វើទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិក នឹងស្វែងយល់អំពីវប្បធម៌ អរិយធម៌ របស់ជនជាតិអាមេរិកាំង។ ហើយពិសេសជាងនេះទៅទៀតសិស្ស និស្សិត ខេត្តកំពង់ចាម នឹងមានឱកាស ប្រលងភាសាអង់គ្លេសបានទៅទស្សនៈកិច្ចនៅសហរដ្ឋអាមេរិកផងដែរ។
លោក សន ម៉ាខេនតូស ប្រធានការិយាល័យកិច្ចការសាធារណៈ នៃស្ថានទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងផងដែរថា ការធ្វើជាដៃគូរជាមួយគ្នាសម្រាប់បណ្ណាល័យស្ថានទូតអាមេរិកក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត លោកសង្ឈឹមថាបណ្ណាល័យនេះនឹងនៅតែជាប្រភពធនធានព័ត៌មានសម្រាប់អោយអ្នករស់នៅក្នុងខេត្តកំពង់ចាម នឹងអ្នកដែលមកទស្សនាខេត្តនេះមានការយល់ដឹងច្រើនថែមទៀតស្តីពីសហរដ្ឋអាមេរិក ជាពិសេសយុវជនបានសិក្សា និងនិយាយភាសាអង់គ្លេសជាមួយគ្រូជនជាតិអាមេរិក ៕
No comments:
Post a Comment