ការប្រឡងជ្រើសរើសនិស្សិតអាហាររូបករណ៍សរុប ៤៩០ កន្លែង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអាហាររូបករណ៍របស់សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម
សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាប ជូនដំណឹងដល់សាធារណជន មាតាបិតា និង សិស្សានុសិស្ស ដែលសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា ២០១១-២០១២ ទាំងអស់បានជ្រាបថាៈ សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម នឹងមានរៀបចំការរប្រទ្បង ជ្រើសរើសនិស្សិតអាហាររូបករណ៍ ១០០ភាគរយ សំរាប់រយះ ពេល ៤ ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២០០ កន្លែង និងអាហារូបករណ៍របស់សាខាសាកលវិទ្យាល័យក្រោមការឧបត្ថម្ភរបស់ដៃគូអភិវឌ្ឍន៏ ដែលមានចំនួន ២៩០ កន្លែងបន្ថែមទៀត។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសិស្សានុសិស្សទាំងអស់មកទទួលពាក្យចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ និង ការប្រទ្បងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥-២៦ ខែសីហា ឆ្នាំ២០១២ នៅសាខា-សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិ លេខ ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បញ្ជាក់៖ ឈប់ទទួលពាក្យនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ៥:០០នាទីរសៀល។
សូមភ្ជាប់មកជាមួយនូវរូបថត ៤x៦ ចំនួន ០២សន្លឹក។
កំពង់ចាម, ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១២
ជ.ប្រធានគណៈគ្រប់គ្រង
នាយកសាខា----------------------------------------------------------------------------------------------------------
មុខវិជ្ជា និងរយៈពេលប្រឡងអាហារូបករណ៍
ល.រ | មហាវិទ្យាល័យ | ជំនាញ | មុខវិជ្ជាប្រឡង | រយៈពេល | ផ្សេងៗ |
១ | គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ | -គណនេយ្យ | -សីលធម៌ពលរដ្ឋ -គណិតវិទ្យា | ១:៣០នាទី ១:៣០នាទី | |
-គ្រប់គ្រង | |||||
-ធនាគារ | |||||
-ទីផ្សារ | |||||
២ | សិល្បៈមនុស្សសាស្រ្ត និង ភាសាបរទេស | -ការបង្រៀន | -សីលធម៌ពលរដ្ឋ -ភាសាអង់គ្លេស | ១:៣០នាទី ១:៣០នាទី | |
-ការបកប្រែ | |||||
៣ | វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា | -សរសេរកម្មវិធីនិងរចនាគេហទំព័រ | -រូបវិទ្យា -គណិតវិទ្យា | ១:៣០នាទី ១:៣០នាទី | |
-បណ្តាញណិតវើក | |||||
-គ្រប់គ្រងប្រព័ន្ធ ព័ត៌មានវិទ្យា | |||||
៤ | នីតិសាស្រ្ត និងសេដ្ឋកិច្ច | -នីតិសាស្រ្ត | -សីលធម៌ពលរដ្ឋ -ប្រវត្តិវិទ្យា | ១:៣០នាទី ១:៣០នាទី | |
-សេដ្ឋកិច្ច | -សីលធម៌ពលរដ្ឋ -គណិតវិទ្យា | ១:៣០នាទី ១:៣០នាទី | |||
៥ | កសិកម្ម និងអភិវឌ្ឍន៍ជនបទ | -ក្សេត្យសាស្រ្ត | -ជីវវិទ្យា -គីមីវិទ្យា | ១:៣០នាទី ១:៣០នាទី | |
-រុក្ខកម្ម | |||||
-ជលផល | |||||
-ស្ថាបត្យកម្ម |
No comments:
Post a Comment