ការប្រឡងជ្រើសរើសនិស្សិតអាហាររូបករណ៍សរុប ៤៩០ កន្លែង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអាហាររូបករណ៍របស់សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម
សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាប ជូនដំណឹងដល់សាធារណជន មាតាបិតា និង សិស្សានុសិស្ស ដែលសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា ២០១១-២០១២ ទាំងអស់បានជ្រាបថាៈ សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម នឹងមានរៀបចំការរប្រទ្បង ជ្រើសរើសនិស្សិតអាហាររូបករណ៍ ១០០ភាគរយ សំរាប់រយះ ពេល ៤ ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២០០ កន្លែង និងអាហារូបករណ៍របស់សាខាសាកលវិទ្យាល័យក្រោមការឧបត្ថម្ភរបស់ដៃគូអភិវឌ្ឍន៏ ដែលមានចំនួន ២៩០ កន្លែងបន្ថែមទៀត។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសិស្សានុសិស្សទាំងអស់មកទទួលពាក្យចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ និង ការប្រទ្បងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥-២៦ ខែសីហា ឆ្នាំ២០១២ នៅសាខា-សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិ លេខ ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បញ្ជាក់៖ ឈប់ទទួលពាក្យនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ៥:០០នាទីរសៀល។
សូមភ្ជាប់មកជាមួយនូវរូបថត ៤x៦ ចំនួន ០២សន្លឹក។
កំពង់ចាម, ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១២
ជ.ប្រធានគណៈគ្រប់គ្រង
នាយកសាខា
----------------------------------------------------------------------------------------------------------
មុខវិជ្ជា និងរយៈពេលប្រឡងអាហារូបករណ៍
ល.រ
|
មហាវិទ្យាល័យ
|
ជំនាញ
|
មុខវិជ្ជាប្រឡង
|
រយៈពេល
|
ផ្សេងៗ
|
១
|
គ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
|
-គណនេយ្យ
|
-សីលធម៌ពលរដ្ឋ
-គណិតវិទ្យា
|
១:៣០នាទី
១:៣០នាទី
| |
-គ្រប់គ្រង
| |||||
-ធនាគារ
| |||||
-ទីផ្សារ
| |||||
២
|
សិល្បៈមនុស្សសាស្រ្ត និង ភាសាបរទេស
|
-ការបង្រៀន
|
-សីលធម៌ពលរដ្ឋ
-ភាសាអង់គ្លេស
|
១:៣០នាទី
១:៣០នាទី
| |
-ការបកប្រែ
| |||||
៣
|
វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
|
-សរសេរកម្មវិធីនិងរចនាគេហទំព័រ
|
-រូបវិទ្យា
-គណិតវិទ្យា
|
១:៣០នាទី
១:៣០នាទី
| |
-បណ្តាញណិតវើក
| |||||
-គ្រប់គ្រងប្រព័ន្ធ
ព័ត៌មានវិទ្យា
| |||||
៤
|
នីតិសាស្រ្ត និងសេដ្ឋកិច្ច
|
-នីតិសាស្រ្ត
|
-សីលធម៌ពលរដ្ឋ
-ប្រវត្តិវិទ្យា
|
១:៣០នាទី
១:៣០នាទី
| |
-សេដ្ឋកិច្ច
|
-សីលធម៌ពលរដ្ឋ
-គណិតវិទ្យា
|
១:៣០នាទី
១:៣០នាទី
| |||
៥
|
កសិកម្ម និងអភិវឌ្ឍន៍ជនបទ
|
-ក្សេត្យសាស្រ្ត
|
-ជីវវិទ្យា
-គីមីវិទ្យា
|
១:៣០នាទី
១:៣០នាទី
| |
-រុក្ខកម្ម
| |||||
-ជលផល
| |||||
-ស្ថាបត្យកម្ម
|
No comments:
Post a Comment